យើងជានរណា

បេសកម្មរបស់ពួកយើង

គោលបំណងចម្បងរបស់Dream Canada Visa គឺជាការផ្ដល់នូវភាពច្បាស់លាស់និងការទុកចិត្តចំពោះការផ្តល់យោបល់អន្តោប្រវេសន៍ទៅកាណាដា ដើម្បីជួយអោយក្ដីស្រម៉ៃទៅប្រទេសកាណាដារបស់អតិថិជនក្លាយជាការពិត។
Dream Canada Visa ធ្វើការជាមួយមនុស្សគ្រប់សញ្ជាតិ ប៉ុន្តែឯកទេសខ្លាំងទៅលើការជួយដល់ជនជាតិខ្មែរ។

របៀបដែលយើងជួយសុបិន្តទៅកាណាដា

ប្រហែលមួយក្នុងចំណោមរឿងសំខាន់ដែលDream Canada Visa បានជួយមនុស្សជាមួយក្ដីសុបិន្តកាណាដារបស់ពួកគេ គឺជាការជួយសន្សំប្រាក់ និងពេលវេលា។ នៅDream Canada visa យើងដឹងអំពីរបៀបដែលច្បាប់អន្តោប្រវេសន៍កាណាដាធ្វើការ, ហើយទាំងនេះអាចធ្វើអោយពួកយើង ផ្ដល់ទីប្រឹក្សាដល់អតិថិជនរបស់ពួកយើងពីអ្វីដែលពួកគេអាចធ្វើ រឺមិនគួរធ្វើដើម្បីជួយពួកគេសម្រេចនៅគោលបំណងអន្តោប្រវេសន៍ទៅកាណាដារបស់ពួកគេ ដោយចំនាយពេលនិងថវិការតិច។
 
នេះរាប់បញ្ចូលទាំងការជួយនិសិត្សអោយយល់ច្បាស់ថា ការជ្រើសរើសជំនាញគ្រឹះសិក្សារបស់ពួកគេអាចប៉ះពាល់ គំរោងអន្តោប្រវេសន៍របស់ពួកគេ។ នេះគឺជារឿងមិនធម្មតាសំរាប់អតិថិជន ដែលអាចសន្សំប្រាក់ជាងរាប់ពាន់ដុល្លាសំរាប់តម្លៃសិក្សា តាមរយ:ការផ្ដល់ទីប្រឹក្សាជាមួយ Dream Canada Visa ។
 
ដូចគ្នាដែរ, Dream Canada Visaបានជួយដល់អតិថិជនដែលចង់ទៅលេងប្រទេសកាណាដា ឫអតិថិជនដែលចង់ធានាសមាជិកគ្រួសារទៅប្រទេសកាណាដាអោយពួកគេបានយល់ពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីធ្វើអោយឯកសារកាន់តែមានភាពងាយស្រួល និងបង្កើនឪកាសជោគជ័យសំរាប់ឯកសាររបស់ពួកគេ។ ប្រសិនបើឯកសាររបស់អតិចិជនណារម្នាក់ត្រូវបានបដិសេធ, Dream Canada Visa អាចផ្ដល់យោបល់ និងបញ្ចក់ប្រាប់អំពីលទ្ធផល មុននឹងអតិថិជនចំនាញរយឫពាន់ដុល្លាទៅលើឯកសារមួយដែល មានសង្ឃឹមឫលទ្ធផលដែលល្អតិចតួច។

ក្ដីសុបិន្តរបស់បុផ្ផា

បុផ្ផាបានបញ្ចប់ការសិក្សាថ្នាក់សាកលវិទ្យាល័យក្នុងប្រទេសកម្ពុជាជាច្រើនឆ្នាំមុនពេលនាងបានស្គាល់ Dream Canada Visa។ បន្ទាប់ពីបញ្ចប់ការសិក្សា, នាងមិនអាចស្វែងរកការងារដែលល្អមួយបានឡើយ, ហើយនាងក៏ចាប់ផ្ដើមពិចារណារបន្តការសិក្សាទៅក្រៅប្រទេសដើម្បីពង្រឹងចំនេះសំរាប់អនាគតរបស់នាង, ហើយការសិក្សានៅក្នុងប្រទេសកាណាដាគឺជាជម្រើសទី១របស់នាង។
 
ពេលដែលគិតអំពីការបន្ថែមការសិក្សា, នាងមានកង្វល់ធំមួយ។ ទីមួយ, នាងបារម្មណ៍ថានាងប្រហែលជាមានអាយុច្រើន។ ទីពីរ, នាងដឹងថានាងត្រូវការពង្រឹងជំនាញភាសាអង់គ្លេសបន្ថែម មុននឹងនាងត្រៀមខ្លួនទៅសិក្សានៅប្រទេសកាណាដា
 
បន្ទាប់ពីបានជួប Dream Canada Visa, នាងបានសិក្សាថាអាយុច្រើនមិនមែនជាបញ្ហាសំរាប់សុំសិទ្ធិទៅសិក្សានៅប្រទេសកាណាដាឡើយ ទោះបីជានិស្សិតអន្តរជាតិក៏ដោយ។ វាអាចមានឪកាសសំរាប់និសិត្សដើម្បីទទួលបានសិទ្ធិទៅសិក្សា ប្រសិនបើឯកសារសុំសិទ្ធិទៅសិក្សារបស់ពួកគេត្រូវបានរៀបចំយ៉ាងត្រឹមត្រូវ។
 
នាងថែមទាំងសិក្សាថាវាអាចមានឪកាសសំរាប់ទទួលបានលិខិតអនុញ្ញាតអោយសិក្សានៅថ្នាក់មហាវិទ្យាល័យ ឫសាកលវិទ្យាល័យក្នុងប្រទេសកាណាដាទោះបីជាគ្មានពិន្ទុ IELTSក៏ដោយ, ហើយបន្ទាប់មកនាងអាចធ្វើដំំណើរទៅប្រទេសកាណាដា, សិក្សាភាសាអង់គ្លេសក្នុងប្រទេសកាណាដា(ទីកន្លែងដែលនាងអាចសិក្សាភាសាចេះឆាប់), ហើយបន្ទាប់មកនាងអាចផ្ទេរទៅក្នុងកម្មវិធីសិក្សាគ្រឹះមូលដ្ឋានដែលជាជម្រើសរបស់នាង។
 
ដំណឹងល្អចុងក្រោយដែលបុផ្ផា បានស្វែងរកឃើញនោះគឺការសិក្សានៅក្នុងប្រទេសកាណាដា, នាងអាចទទួលបានសមត្ថភាពដើម្បីធ្វើការក្នុងប្រទេសកាណាដា ដែលជួយបង្កើនឪកាសទទួលបានសិទ្ធិក្លាយជាពលរដ្ឋកាណាដាផងដែរ។
 
បុផ្ផាបានសុំអោយ Dream Canada Visa ជួយរៀបចំឯកសារដាក់ពាក្យទៅសាលានៅក្នុងប្រទេសកាណាដា ហើយរៀបចំឯកសារសុំសិទ្ធិទៅសិក្សា, ហើយបច្ចុប្បន្ននាងកំពុងសិក្សានៅក្នុងប្រទេសកាណាដា។
 
សុបិន្តកាណាដាដែលប្រែជាការពិតមួយទៀត!

សុបិន្តរបស់សុផាត និងវល័ក្ខ

សុផាត និងវល័ក្ខ បានជួបគ្នាលើកដំបូងនៅក្នុងឆ្នាំ២០០៦ ពេលដែលសុផាតទៅលេងគ្រួសាររបស់គាត់នៅក្នុងប្រទេសកម្ពុជា។ សុផាត និងវល័ក្ខបានលង់ស្រលាញ់គ្នាក្នុងរយៈពេលខ្លីបន្ទាប់ពីជួបគ្នា, ហើយក្នុងឆ្នាំ២០០៩សុផាតក៏ត្រលប់មកកម្ពុជាម្ដងទៀតដើម្បីរៀបការនិងវល័ក្ខ។
 
ជំហានបន្ទាប់គឺការរៀបចំក្ដីសុបិន្តរបស់ពួកគេគឺសុផាតនិងធានាវល័ក្ខទៅរស់នៅប្រទេសកាណាដាជាមួយគាត់។ ជាមួយនិងការជួយរបស់អ្នកផ្ដល់យោបល់ដែលគ្មានសិទ្ធិអនុញ្ញាតច្បាស់លាស់, សុផាតបានដាក់ឯកសារធានារបស់វល័ក្ខទៅស្ថានទូត។
 
ពីព្រោះតែគាត់មិនបានយល់ច្បាស់ពីរបៀបបំពេញឯកសារ, នោះធ្វើអោយមានបញ្ហាមួយចំនួន, ហើយបញ្ហាទាំងនោះបានធ្វើអោយមានការសម្ភាសន៍អំពីអន្តោប្រវេសន៍ទៅលើវល័ក្ខ។
 
ពីព្រោះតែវល័ក្ខមិនដឹងពីរបៀបរៀបចំសំរាប់ការសម្ភាសន៍, ការសម្ភាសន៍មិនរលូន, ហើយមន្ត្រីអន្តោប្រវេសន៍ក៏សំរេចចិត្តថាការរៀបការគឺក្លែងក្លាយ, ដូច្នេះឯកសារក៏ត្រូវបានបដិសេធ។
 
សុផាតព្យាយាមតវ៉ាចំពោះការបដិសេធ, ប៉ុន្តែគាត់មិនទទួលបានជោគជ័យចំពោះការកែបញ្ហាចំពោះឯកសារធានាឫការសម្ភាសន៍របស់វល័ក្ខ,ដូចច្នេះការតវ៉ាក៏ត្រូវបានបដិសេធ។ គាត់និងវល័ក្ខត្រូវបានជាប់គាំងរស់នៅប្រទេសពីរផ្សេងគ្នា!
 
ដោយចៃដន្យសុផាតក៏បានស្គាល់ Dream Canada Visa។ បន្ទាប់ពីសាកសួរប្រវត្តិរឿងរបស់គាត់ហើយ, Dream Canada Visa ក៏យល់ព្រមធ្វើការជាមួយសុផាតដើម្បីដោះស្រាយបញ្ហា ហើយភាគីទាំងពីរក៏បានទទួលស្គាល់ថាវាជាឯកសារដែលលំបាក។
 
របៀបរៀបចំត្រឹមត្រូវ និងឯកសារដែលមានឯកសារយោងច្បាស់លាស់សំរាប់ធានាស្វាមី/ភរិយាត្រូវបានបញ្ចូនទៅស្ថានទូតនៅដើមឆ្នាំ២០១៩។ នៅចុងឆ្នាំវល័ក្ខក៏ត្រូវបានហៅទៅសម្ភាសន៍ម្ដងទៀត, ប៉ុន្តែលើកនេះនាងបានរៀបចំយ៉ាងល្អ មន្ត្រីអន្តោប្រវេសន៍បានប្រាប់នាងថាឯកសាររបស់នាងត្រូវបានអនុញ្ញាត(ជាប់)។
 
ប៉ុនន្មានខែក្រោយវល័ក្ខបានទៅរស់ជាមួយសុផាតក្នុងប្រទេសកាណាដា ហើយសុបិន្តកាណាដាមួយទៀតក៏ប្រែជាការពិត!
*នេះគឺជារឿងពិត, ប៉ុន្តែឈ្មោះត្រូវបានផ្លាស់ប្ដូរ ដើម្បីការពាសិទ្ធិផ្ទាល់ខ្លួន។ Dream Canada Visa តែងតែការពារទំនុកចិត្ត និងឯកជនភាពរបស់អតិថិជនជានិច្ច។

ចំនុចពិសេសរបស់ពួកយើង

Dream Canada Visa គឺត្រូវបានដឹកនាំដោយអ្នកផ្តល់ទីប្រឹក្សាអន្តោប្រវេសន៍កាណាដា(RCIC) លោក Richard Hoogendoorn, អ្នកផ្ដល់ទីប្រឹក្សាដែលទទួលសិទ្ធិអនុញ្ញាតដើម្បីផ្ដល់ការប្រឹក្សាអន្តោប្រវេសន៍ទៅប្រទេសកាណាដា ដោយមហាវិទ្យាល័យផ្ដល់ទីប្រឹក្សាអន្តោប្រវេសន៍និងសញ្ជាតិ (CICC) ។ លោក Richard Hoogendoorn គឺជាសមាជិកដែលលេចធ្លោនៃ CICC។
 
ពីព្រោះមានមនុស្សជាច្រើនដែលមានសុបិន្តចង់ទៅប្រទេសកាណាដា, ពួកគេងាយស្រួលអាចក្លាយជាជនរងគ្រោះនៃ អំពើបោកបន្លំពីមនុស្សដែលគ្មានចំនេះដឹងច្បាស់លាស់ហើយគិតថាពួកគេអាចផ្តល់យោបល់ពីការធ្វើអន្តោប្រវេសន៍ទៅប្រទេសកាណាដា។ CICC ត្រូវបានបង្កើតឡើងដើម្បីការពារមនុស្ស ពីអ្នកផ្តល់ទីប្រឹក្សាដែលមិនត្រឹមត្រូវ/ឫមិនមានសមត្ថភាពច្បាស់លាស់។ អ្នកដែលមានសិទ្ធិផ្ដល់ទីប្រឹក្ គឹជាអ្នកដែលទទួលបានសិទ្ធិអនុញ្ញាតផ្ដល់យោបល់អន្តោប្រវេសន៍ទៅកាណាដាស្របច្បាប់ ហើយត្រូវធានាថាការអនុញ្ញាតទាំងនោះមានការអប់រំនិងចំនេះដឹងគ្រប់គ្រាន់។

ក្រុមរបស់ពួកយើង

Richard Hoogendoorn, RCIC

លោក រីឆាត គឺជាអ្នកផ្ដល់ទីប្រឹក្សាអន្តោប្រវេសន៍ទៅប្រទេសកាណាដានៅ Dream Canada Visa ហើយមានតួរនាទីរៀបចំឯកសារអន្តោប្រវេសន៍ទាំងអស់។

Rida Photo

រីដា

លោកស្រី រីដា គឺជាភរិយារបស់លោករីឆាត បន្ថែមពីនោះក៏ជាជំនួយការនៅប្រទេសកាណាដា ហើយក៏ជាអ្នកផ្តល់យោបល់គ្រប់បញ្ហាក្នុងប្រទេសកម្ពុជា។ នៅពេលអតិថិជនក្នុងប្រទេសកាណាដាត្រូវការជំនួយភាសាខ្មែរ, លោកស្រី រីដាគឺជាអ្នកទទួលខុសត្រូវ។

បូរ៉ាម៉ី

កញ្ញា បូរ៉ាម៉ី គ្រប់គ្រងការិយាល័យក្នុងប្រទេសកម្ពុជា។ បូរ៉ាម៉ីអាចជួយអតិថិជនទាំងភាសាខ្មែរ ឫភាសាអង់គ្លេសហើយតែងតែជាចំនុចដំបូងសំរាប់អតិថិជនទំនាក់ទំនងនៅក្នុងប្រទេសកម្ពុជា។

ស្នើសុំទំនាក់ទំនងវិញក្នុងកាណាដា

Canada Flag - Footer

ស្នើសុំទំនាក់ទំនងវិញក្នុងកម្ពុជា

Cambodia Flag - Footer